ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្ដើម ជីវិតសិក្សាដំបូង របស់ក្មួយៗ ដែលទើបនឹងដល់អាយុ ចូលសាលារៀន

ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្ដើម ជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុ ត្រូវចូលរៀន ហើយក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្តអាទិភាព គោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណ ទីមួយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដោយផ្ដោតលើការពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងជាការដាក់នូវ វិធានការ គន្លឹះ សម្រាប់ដោះស្រាយ ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្នុងគោលដៅ លើកកម្ពស់គុណភាពអប់រំ ដោយផ្ដោតលើការពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មតីសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹង កិច្ចការសំខាន់ៗ រួមមាន៖។

 

នេះជាសារលិខិត សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដោយ លោកធូភា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងពិធី បើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យសម្ដេចឪ កាលពីព្រឹកថ្ងៃទី ១ ខែធ្នូឆ្នាំ ២០២៣។

សារលិខិតបានបញ្ជាក់ទៀតថា ទី១ ការពង្រឹងអភិបាលកិច្ចសាលារៀន ទី ២ កាលពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង សិក្សាឲ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី ៣ ការយកចិត្តទុកដាក់ លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហាររូបត្ថម្ភកុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលា ទី៤ ការជំរុញនិងលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អាណាព្យាបាល ដឹងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូររដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

ឆ្លើយតបទៅនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជននិងកីឡា បាទបញ្ចូលគន្លឹះ ទាំង៤ខាងលើ ទៅក្នុងស្តង់ដារ សាលារៀនគំរូ ចំនួន ៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមមកសិក្សា។ ជាងនេះទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួងបានដាក់ឲ្យអនុវត្ត ការផ្ដល់ពិន្ទុ ៨០% លើចំណេះដឹង ១០% លើបំណិន និង ១០% លើសីលធម៌ និងចរិយាធម៌។ ក្នុងសារលិខិតបានបញ្ជាក់ទៀតថា ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមប្រកាសដាក់ចេញនូវ យុទ្ធនាការសាលារៀនស្អាត គ្មានសម្រាម ទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ តទៅ។ វិធានការគន្លឹះ និងយុទ្ធនាការខាងលើនេះ មានគោលដៅធ្វើឲ្យសាលារៀន ក្លាយជាអង្គភាព សេវាសាធារណ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាព ជាមួយប្រជាពលរដ្ឋនិងសហគមន៍។ ការពង្រឹងអភិបាលកិច្ច សាលារៀន និងឈានទៅលើកកម្ពស់ គុណភាពអប់រំ ដែលចំណុះឲ្យកត្តាសំខាន់ៗ៤ រួមមាន៖ កត្តាសាលារៀន កត្តាគ្រូបង្រៀន កត្តាសិស្ស និងកត្តាគ្រួសារ។

ដើម្បីឲ្យដំណើរការសិក្សា ឆ្នាំ ២០២៣-២០២៤ ទទួលបានលទ្ធផលល្អ តាមការគ្រោងទុក ខ្ញុំព្រះករុណា ខ្ញុំសូមលើក ចំណុចមួយចំនួន រួមមាន៖ ទី ១ ក្រសួងអប់រំយុវជននិងកីឡា បន្តអនុវត្តកម្មវិធី កំណែទម្រង់វិស័យអប់រំ ដែលបានដាក់ចេញរួចហើយ ពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃ សាលារៀនគំរូ។ទី ២ ទី ២ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តរៀបចំបរិស្ថាន សាលារៀនស្អាត គ្មានសម្រាម។ ទី៣ លោកគ្រូអ្នកគ្រូទាំងអស់ សូមបន្តដើរតួ ជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី ២ និងជាមគ្គុទ្ទេសក៍។ ទី៤ មាតាបិតា អាណាព្យាបាល សូមចូលរួមតាមដាន លទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ របស់កូនៗ ឱ្យបានជាប់ជាប្រចាំ។ទី៥ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស យុវជនយុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អជាប្រជានិច្ច។ទី៦ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមនិងគាំទ្រ។ទី៧ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួមនិងគាំទ្រ។ទី៨ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការ នៃការប្រមូលកុមារឲ្យចូលរៀន។និងទី៩ សូមមាតាបិតា អាណាព្យាបាលគ្រប់រូប នាំកូនចៅ មកចុះឈ្មោះចូលរៀន និងបន្តផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែម តាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះ ទាំងអស់គ្នា៕ អត្ថបទ ម៉ូត វ៉ោយហូរ