ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា និងអ្នកគ្រប់គ្រងធនាគារ ពិភពលោក ពេញចិត្តកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងក្របខណ្ឌ ជារួមនៅកម្ពុជា និងជាមួយក្រសួងមហាផ្ទៃ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកគ្រប់គ្រងធនាគារពិភពលោក(WB) នៅកម្ពុជាបានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នា ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគី ទាំងក្នុងក្របខណ្ឌជារួម នៅកម្ពុជា និងដោយឡែកជាមួយ ក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាង បីទសវត្សរ៍កន្លងមក។

នេះបើយោងតាមលទ្ធផល នៃជំនួបរវាង ឯកឧត្តមអភិសន្តិបណ្ឌិត សសុខា និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងធនាគារពិភពលោក ប្រចាំកម្ពុជា នាល្ងាចថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងមកនេះ។

ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា បានកន្លែងអំណរគុណ ចំពោះការគាំទ្រ របស់ធនាគារពិភពលោក ដល់កម្ពុជា លើគម្រោងអប់រំសុខភាព នឹកអាហាររូបត្ថម្ភ ផ្លូវថ្នល់ ការលើកកម្ពស់ជីវភាពរស់នៅ ការធ្វើពីពិធកម្មកសិកម្ម ការបែងចែកដីសម្រាប់ ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធានទឹក ប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និងការផ្ដល់សេវាកម្រិត សហគមន៍ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម កម្ពុជា រហូតទទួលបានផ្លែផ្កា ដូចបច្ចុប្បន្ននេះ។

ទាំងឯកឧត្តម អភិសន្តិបណ្ឌិត សសុខា និងលោកស្រី Maryam Salim បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងគម្រោងមួយចំនួន ដែលក្នុងនោះមាន ការចូលរួមពីក្រសួងមហាផ្ទៃ ផងដែរ មានដូចជា៖ គម្រោងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋក្រីក្រ ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ការងារគណនេយ្យភាពសង្គម គម្រោងអាហាររូបត្ថម្ភ ព្រមទាំងគម្រោង ធ្វើឲ្យប្រសើរឡើងនៃ ការគ្រប់គ្រងសម្រាម សំណល់រឹង និងសំណល់ប្លាស្ទីកផងដែរ។

លោកស្រី Maryam Salim បានជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិត នូវការកោតសរសើរ ឥតឈប់ឈរ ពីសំណាក់ WB ចំពោះការដឹកនាំ របស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងគម្រោងទាំងឡាយ កន្លងមក។ ភាគីទាំងពីរក៏បាន អបអរសាទរ នូវវឌ្ឍនភាព និងលទ្ធផលប្រកបដោយ ផ្លែផ្កាព្រមទាំង រំពឹងទុកថា កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ និងបន្តផ្ដល់លទ្ធផល ប្រសើរជាងនេះទៀត នាពេលខាងមុខ។

ក្នុងន័យនេះ ឯកឧត្តម អភិសន្តិបណ្ឌិត និងលោកស្រី ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ អំពីការពិនិត្យលទ្ធភាព ផ្ដួចផ្ដើមគំនិតថ្មីៗ ទៅលើវិធានការនានា ដែលនឹងផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិស័យអប់រំ សុខុបាលភាព កិច្ចការកំណែទម្រង់ វិមជ្ឈការ និងវិសហវិមជ្ឈការ ព្រមទាំងបន្តអនុវត្តគំរោង ដែលនៅសេសសល់ ឱ្យបានជាប់សព្វគ្រប់ តាមការគ្រោងទុក៕ ប្រភព APP