ពលរដ្ឋឃុំព្រៃចាស់ត្អួញត្អែរពីជីវភាពលំបាក ខណៈឆ្នាំនេះរបរនេសាទនារដូវប្រាំងមិនអំណោយផល


ប្រជាពលរដ្ឋរស់នៅ ឃុំព្រៃចាស់ ដែលជាតំបន់ទន្លេ នៃខេត្តបាត់ដំបង ត្អូញត្អែរ ពី ជីវិភាព លំបាក ដោយសាររបរនេសាទត្រី កាន់តែខ្សត់ទៅៗ ខណៈការនេសាទត្រី ជាមុខរបរចំបងជាងគេ បំផុត នៅក្នុងឃុំនេះ ទាំងរដូវវស្សា និង ប្រាំង ។

អ្នកស្រី ភី សុភាព រស់នៅភូមិ បាក់ព្រា បានឲ្យដឹងថា បច្ចុប្បន្ននេះ ការរកនេសាទ ត្រី មិនសូវបាននោះទេ ដោយសារហេតុនេះអ្នកស្រី ឆ្លៀត ចិញ្ជឹមត្រីអណ្តែង ក្នុងស្ទឹង គ្រាន់បានលក់ ដោះស្រាយជីវភាពខ្លះ ។

មិនខុសគ្នានោះដែរ លោក ដេង សំអង រៀបរាប់ថា ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំនេះ រំពឹងរបរ នេសាទត្រី ​ តែសព្វថ្ងៃពិបាករក​ ណាស់ ពិសេសរដូវប្រាំង តែរដូវវស្សា គ្រាន់ទទួលបាន ចំណូល គួរសម ដោយសារកន្លែងនេសាទត្រី ទូលាយ ។

ទាក់ទងបញ្ហានេះ លោក អ៊ុយ ណារ៉ុង មេឃុំព្រៃចាស់ ទទួលស្គាល់ថា សព្វថ្ងៃ ប្រជាពលរដ្ឋ ពិបាក ក្នុងការនេសាទត្រី ដោយសារ ទឹកទន្លេ តូច ឆ្នាំកន្លងទៅ ដូច្នោះធ្វើឲ្យត្រីខ្សត់ ពលរដ្ឋពិបាករកន្លែងនេសាទ និងប៉ះពាល់ជីវភាព របស់ពួកគាត់ ដែលនាំឲ្យពលរដ្ឋខ្លះ ធ្វើការចំណាក់ស្រុកធ្វើការតាមតំបន់ផ្សេងៗ។ ​

សូមបញ្ជាក់ថា ឃុំព្រៃចាស់ ដែលមាន​ ប្រមាណ ៥ ភូមិ កោះជីវាំង ភូមិ បាក់ព្រា ​ និងពាមសីមា ភូមិ ព្រៃចាស់ភូមិ អន្លង់សណ្ដាន់ ដែលពលរដ្ឋភាគច្រើន រំពឹងរបរ នេសាទត្រី ហើយការធ្វើដំណើរ ទៅមក ប្រើទូក តែបើរដូវប្រាំង យើងអាចធ្វើដំណើរ ដោយម៉ូតូ ដល់ ភូមិព្រៃចាស់ និងបាក់ព្រា បាន ។

អត្តបទ៖ ញ៉ែម ចាន់