ខេត្តបាត់ដំបង បានជាប់ចំណាត់ថ្នាក់ជ័យលាភី លេខ ១

ខេត្តបាត់ដំបង បានជាប់ចំណាត់ថ្នាក់ជ័យលាភី លេខ ១ ក្នុងកម្មវិធីប្រកួតប្រជែង ទីក្រុងស្អាតដែលមាន ពិធីបុណ្យចូលឆ្នាំសកល ល្អជាងគេ ប្រចាំឆ្នាំ ២០២២
ខេត្តបាត់ដំបង បានជាប់ចំណាត់ថ្នាក់ ជ័យលាភីលេខ ១ ក្នុងកម្មវិធីប្រកួតប្រជែង ទីក្រុងស្អាត ដែលមានកម្មវិធី បុណ្យចូលឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ ២០២២។ នេះបើយោងតាម ការចេញផ្សាយ របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ។


សូមបញ្ជាក់ថា កម្មវិធី ប្រគល់រង្វាន់នេះ គ្រោងធ្វើឡើងនៅ ក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត ដែលប្រព្រឹត្តទៅនាទីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
សូមរំលឹកថា កម្មវិធីប្រកួតប្រជែង ទីក្រុងដែលមាន ពិធីបុណ្យចូលឆ្នាំសកល ល្អជាងគេ ប្រចាំឆ្នាំ ២០២២ ត្រូវបានប្រកាសផ្សព្វផ្សាយ ជាផ្លូវការ និងបើកឱ្យសាធារណជន ចូលរួមបោះឆ្នោតគាំទ្រ ទីក្រុងដែលខ្លួនពេញចិត្ត ជាងគេបំផុត រយៈពេលពីរថ្ងៃ តាមរយៈ ការបោះឆ្នោតគាំទ្រ លើគេហទំព័រផ្លូវការ http://bestcountdownsity cobodia cleancity -gov,kh៕ ប្រភព AKP