សមត្ថកិច្ចបង្រ្កាបបទល្មើសនេសាទដកហូតកាណូតល្មើស៤គ្រឿង តែជនល្មើសរត់រួចអស់

  

កាណូតស្មាច់ល្មើស៤គ្រឿងនិងឧបករណ៍នេសាទខុសច្បាប់៦ឈុតនិងត្រីជាច្រើនគីឡូត្រូវបានសមត្ថកិច្ចបង្រ្កាបនិងដកហូតបានក្នុងភូមិសាស្ត្រឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបង ប៉ុន្តែក្រុមល្មើស ត្រូវបានរត់គេច ខ្លួនបាត់ ស្រមោលនេះបើតាមរបាយការណ៍របស់សមត្ថកិច្ច នាថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤។


របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកោះជីវាំងនិងកម្លាំងសង្កាត់កំពង់ប្រហុកបានចុះល្បាតនាព្រឹកថ្ងៃទី២២ខែមេសានៅចំណុចក្រឡុកសារ៉ាយ ក៏ប្រទះឃើញជនសង្ស័យមួយក្រុមកំពុងប្រព្រឹត្តបទល្មើសនេសាទពេលដែលជនសង្ស័យទាំងនេះក្រឡេកឃើញសមត្ថកិច្ចក៏នាំគ្នារត់គេចខ្លួនបាត់អស់នៅសល់តែវត្ថុតាងនៅនឹងកន្លែង ។


សមត្ថកិច្ចបញ្ជាក់ថាវត្ថុតាងដែលដកហូតបាននេះ -កាណូតស្មាច់មានបំពាក់ម៉ាស៊ីន ០៤ គ្រឿង
-ដុំអាំងវ៉ិចទ័រ ០៦ គ្រឿង -អាគុយ៤០អំពែរ០៦ គ្រឿង -ដងឆក់០៦ គូនិងត្រីចំនួន ៣០ គីឡូក្រាម ។
បច្ចុប្បន្ននេះវត្ថុតាងទាំងអស់សមត្ថកិច្ចបានរក្សាទុកនៅសង្កាត់ជលផលកំពង់ប្រហុក ដើម្បីចាត់ការតាម នីតិវិធីច្បាប់។
អត្ថបទ ភី សុខ