ទណ្ឌិត គង់ សភាត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លើកលែងទោស


ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លើកលែងទោសទណ្ឌិត គង់ សភា។ នេះបើតាមព្រះរាជក្រឹត្យ ដែលបង្ហោះក្នុងបណ្តាញតេឡេក្រាមសម្តេចតេជោហ៊ុនសែននាយប់ថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤។

សូមបញ្ជាក់ថា លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ តាមរយៈលិខិតមួយនាថ្មីៗនេះ បានទទួលស្គាល់កំហុស ហើយបានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា៕