សម្ដេចធិបតី ហ៊ុនម៉ាណែត ឯកភាពជាមួយ អង្គការសហប្រជាជាតិ ដើម្បីជម្លៀសកងទ័ពមួកខៀវ កម្ពុជាចេញពី ប្រទេស

សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជម្លៀស កងទ័ពមួកខៀវ ចេញពីប្រទេសម៉ាលី នៅពេលដែលកងទ័ព យើងកំពុងបំពេញបេសកកម្ម ថែរក្សាសន្តិភាព នៅប្រទេសម៉ាលី រោងការវាយប្រហារ ពីក្រុមឧទ្ទាមនៅទីនោះ។

សម្ដេចធិបតីបានថ្លែងថា ប៉ុន្មានថ្ងៃមុន ខ្ញុំត្រូវផ្ដល់ការឯកភាព ដើម្បីដកទ័ព មួកខៀវ យើងប្រមាណជិត ១០០ នាក់ ចេញពីប្រទេសម៉ាលី ដោយសារអង្គការ សហប្រជាជាតិ ក៏បានចាប់ផ្ដើម ជម្លៀសទ័ព ព្រោះដោយសារកន្លែងខ្លះ ទ័ពនៅលេងបានហើយ ទោះបីទ័ព UN មួកខៀវ ក៏គេវ៉ៃដែរ។ សម្ដេចថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូន កម្មករនិយោជិត ដែលមានមូលដ្ឋាន ក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខេត្តតុលា ឆ្នាំ ២០២៥ នេះ៕ ប្រភព AKP