រដ្ឋមន្ត្រីការបរទេស អាមេរិច ផ្ញើសារអបអរសាទរ ពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ


ឯកឧត្តម Antony J, Blinken រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១២ ខែមេសាកន្លងទៅនេះ បានផ្ញើសារអបអរសាទរ ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសពិធី ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១4 ដល់ ១៦ ខែមេសា ខាងមុខនេះ។

តាមរយៈលិខិត ចុះថ្ងៃទី ១២ ខែមេសា កន្លងទៅនេះ បានឲ្យដឹងថា ឯកឧត្តម Antony J,Blinken បានមានប្រសាសន៍ថា ក្នុងនាមសហរដ្ឋអាមេរិក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពជូនពរ ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ ឧត្តម រដ្ឋមន្ត្រី ការបរទេស បានបញ្ជាក់ទៀតថា នៅពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងជួបជុំគ្នា ដើម្បីអបអរសាទរ ក្នុងពិធីបុណ្យប្រពៃណីជាតិនេះ សហរដ្ឋអាមេរិក បាននឹកដល់វប្បធម៌ ដ៏សម្បូរបែប និងរស់រវើករបស់កម្ពុជា។ យើងមានកិត្តិយស ក្នុងការបន្តការកសាង ទំនាក់ទំនង វប្បធម៌ ដ៏រឹងមាំ រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹងរង់ចាំ ការជំរុញទំនាក់ទំនង របស់យើងបន្ថែមទៀត ដើម្បីកសាង ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ប្រជាធិបតេយ្យ មិនឯករាជ្យ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានប្រសិទ្ធិពរជ័យ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ឲ្យទទួលបាននូវ សេចក្តីសុខ សេចក្តីចម្រើន និងសុខភាពល្អ ក្នុងឆ្នាំថ្មីនេះ គ្រប់ៗគ្នា កុំបីអាក់ខានឡើយ៕ ប្រភព AKP