កិច្ចប្រជុំសាមញ្ញ លើកទី ២៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង ប្រចាំខែសីហា បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៥ ខែកញ្ញា នៅសាលប្រជុំសាលាខេត្ត តាមប្រព័ន្ធ បញ្ជូនរូបភាពនិងសំឡេង Zoom

Mot Voyho, [16.09.21 09:53]

កិច្ចប្រជុំបានផ្ដោតទៅលើ សកម្មភាពនិងលទ្ធផល ដែលគណៈអភិបាលខេត្ត បានអនុវត្ត ប្រចាំខែសីហាកន្លងមក តើសម្រេចបានលទ្ធផល ជាផ្លែផ្កា យ៉ាងណាដែរ។ ទោះបីជា លទ្ធផលសម្រេចបានល្អ ប្រសើរក៏ពិតមែន តែក៏នៅមាន បញ្ហាប្រឈមមួយចំនួន រួមមាន: ១/ សំណើសុំតុល្យភាព របស់រដ្ឋបាលក្រុងស្រុក មិនទាន់ពេលវេលា។២/ នៅតាម បណ្ដាការរដ្ឋា អាជីវកម្ម សិប្បកម្ម ដែលនៅតាមស្រុក មិនទាន់អនុវត្តបាន ១00% តាមការណែនាំ របស់ក្រសួងរ៉ែនិងថាមពល នៅឡើយ។

៣/ ការចតយានយន្តនៅតាមដងផ្លូវ សាធារណៈ ពុំមានរបៀបរៀបរយ។៤/ អាណាព្យាបាលសិស្ស មួយចំនួន មិនបានយកចិត្តទុកដាក់ ជំរុញនឹងបង្រៀនកូន នៅតាមផ្ទះ បន្ថែមជាហេតុធ្វើឲ្យ សិស្សទាំងនោះ មិនបានរៀនសូត្រពេញលេញ។៥/ កុមារដែលបានបង្រួបបង្រួម ទៅរស់នៅជាមួយគ្រួសារ នៅសហគមន៍ ងាយនឹងបោះបង់ការសិក្សា នេះបើយោងតាម របាយការណ៍របស់លោកមូលធន នាយករដ្ឋបាលសាលាខេត្ត។

ដោយឡែកសកម្មភាព និងលទ្ធផល របស់គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរ គឺការរីករាលដាល នៃជំងឺកូវិត ១៩ ធ្វើឲ្យប៉ះពាល់ ដល់គ្រប់សកម្មភាពទាំងអស់។ តែជាដំណោះស្រាយ គ,ក,ស,ក, អនុវត្តសកម្មភាព តាមការជាក់ស្ដែង ដូចជាបន្តកិច្ចសហការ ជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្នុងការជំរុញ ការអប់រំផ្សព្វផ្សាយ ឲ្យបានខ្ជាប់ខ្ជួន នៅវិធានការ ៣កុំ និង ៣ ការពារ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ ព្រមទាំងផ្សព្វផ្សាយនិងជំរុញ ការចាក់ថ្នាំ ការពារជំងឺកូវិត ១៩ ឲ្យបានដល់បងប្អូនប្រជាពលរដ្ឋ និងកុមារអាយុ ១២ឆ្នាំដល់ ១៧ ឆ្នាំ ឲ្យបានគ្រប់គ្នា។ឯកឧត្តម អ៊ុយរី ប្រធានក្រុមប្រឹក្សាខេត្ត បាត់ដំបង បានមានប្រសាសន៍ថា លើការអនុវត្តផែនការ សេដ្ឋកិច្ច សង្គមកិច្ច របស់គណៈអភិបាលខេត្ត ជាទូទៅ និងជាលទ្ធផលយើងឃើញថា ក្នុងអង្គភាពប្រតិបត្តិការ សេដ្ឋកិច្ច មានដំណើរការបានល្អ ទាំងប្រតិបត្តិការរដ្ឋបាល ក្នុងការបំពេញការងារបានល្អ។ ជាទូទៅការគ្រប់គ្រង រដ្ឋបាលសាធារណៈ ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីទេ ក្នុងខែសីហាកន្លងមកនេះ ។ហើយយោងតាមរបាយការណ៍ របស់នាយករដ្ឋបាលខេត្ត បានឆ្លុះបញ្ចាំង ច្រើនទាក់ទងទៅនឹង សកម្មភាពប្រយុទ្ធប្រឆាំង និងរោគរាតត្បាតកូវិត១៩ ពិសេសក្នុងដំណើរការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានជាងពាក់កណ្ដាល ៥0 ម៉ឺននាក់ហើយ ភាពដែលលេចធ្លោនោះគឺ ការយកចិត្តទុក ក្នុងការគ្រប់គ្រង។ ក្នុងខេត្តបាត់ដំបងរបស់យើង អ្នកឆ្លងកូវិតមាន ដល់ទៅជិត៦ពាន់នាក់ លើប្រជាពលរដ្ឋ មួយលាន 20 សែននាក់ ជាចំនួនមួយច្រើន ហើយក៏បានខិតខំព្យាបាល ជាសះស្បើយបានជា ៣0

00 នាក់ដែរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅចំពោះមុខនេះ រាជរដ្ឋាភិបាល បន្តការយកចិត្តទុកដាក់ លើការជំរុញចាក់វ៉ាក់សាំង និងពិនិត្យលទ្ធភាព បើកសាលារៀន លើថ្នាក់ដែលត្រូវប្រឡង គឺថ្នាក់ទី ៩ និងទី ១២។

 

ឯកឧត្តមក៏បានឲ្យ លោកប្រធានមន្ទីរសុខាភិបាល ធ្វើសេចក្តីរាយការ ទាក់ទងទៅនឹងរោគរាតត្បាត ភ្ជាប់ទៅនឹងស្ថានភាព សុខភាពរបស់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងយើង ហើយក៏សូមឲ្យ លោកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ពិនិត្យនិងវាយតម្លៃ ការរៀបចំបើកសាលារៀន មួយចំនួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសពីលទ្ធភាពទូទៅ នៅក្នុងស្ថានភាព កូវិតនេះ សម្រាប់ការពារ លើវិស័យអប់រំ តើយើងមានលទ្ធភាពបែបណា?។

ឯកឧត្តមក៏បានកោតសរសើរ ដល់ការដោះស្រាយ បញ្ហាប្រឈម ជាបន្តបន្ទាប់ របស់គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ។ ដោយឡែក បញ្ហាប្រឈមសំខាន់ៗ របស់រដ្ឋបាលខេត្ត ឯកឧត្តមបានសំណូមពរ ដល់គណៈអភិបាលខេត្ត រួមគ្នាដោះស្រាយ ជាបន្តបន្ទាប់ផងដែរ។ សូមបញ្ជាក់ថា អង្គប្រជុំ ក៏បានពិនិត្យ និងអនុម័ត ទៅលើគម្រោងជាច្រើនទៀត របស់រដ្ឋបាលខេត្តផងដែរ៕

អត្ថបទ ម៉ូតវ៉ោយហូរ