គោលនយោបាយ និយ័តកម្មឱសថ អាស៊ាន ត្រូវបានអនុម័ត


បណ្ដារដ្ឋមន្ត្រី សុខាភិបាល និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានអនុម័ត គោលនយោបាយ និយ័តកម្ម ឱសថអាស៊ាន ( APRP)។

យោងតាមលេខាធិការ អាស៊ាន បើដឹងកាលពីថ្ងៃទី១ ខែកក្កដានេះ ការអនុម័ត នេះគឺជាព្រឹត្តិការណ៍ថ្មីមួយ ក្នុងការធ្វើការងារ ឆ្ពោះទៅរកគោលដៅ រយៈពេលវែង ដើម្បីបង្កើត និងអនុម័ត គោលនយោបាយ រួមដែលផ្ដល់មូលដ្ឋាន ក្នុងការរៀបចំ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង សម្រាប់ផលិតផលឱសថ ទូទាំងតំបន់អាស៊ាន។ វានឹងមិន ត្រឹមតែ អាចជួយកាត់បន្ថយ របាំងពាណិជ្ជកម្ម នឹងបង្កើនការចុះសម្រុងគ្នា នៃតម្រូវការ បទបញ្ញត្តិ និងកិច្ចសហការរវាង និយ័តកម្មប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធានានូវ លទ្ធភាពទទួលបាន ទាន់ពេលវេលា នៅផលិតផល ឱសថដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងប្រសិទ្ធភាពផងដែរ។

APRP ត្រូវបានបង្កើតឡើងដោយ រដ្ឋជាសមាជិក អាស៊ានដោយមាន ការគាំទ្រពី គម្រោង ARISE plus ដែលផ្ដល់មូលនិធិ ដោយសហភាពអឺរ៉ុប។ វាជាគំនិតខិតខំប្រឹងប្រែង រួមគ្នារបស់មន្ត្រីតំណាង អោយវិស័យសុខាភិបាល និងសេដ្ឋកិច្ច ហើយជាជំហាន ដ៏សំខាន់មួយ ក្នុងការសម្រេចបាននូវ ចក្ខុវិស័យ សម្រាប់សមាហរណកម្ម ទីផ្សារនៃវិស័យឱសថ ក្នុងតំបន់អាស៊ាន។ APRP ជួយដោះស្រាយនូវ ក្នុងទិដ្ឋភាព ដែលទាក់ទងនឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងភាពអាចរកបាន នៃឱសថទាំងពីរ វិស័យសុខភាព និងពាណិជ្ជកម្ម។ វាផ្ដល់នូវគោលការណ៍ណែនាំ ដែលនឹងអនុវត្ត ចំពោះការរៀបចំ ការអនុម័ត និងការទទួលស្គាល់ ការចុះសម្រុងគ្នា នៃតម្រូវការ បទបញ្ញត្តិ និងការអនុវត្តដោយ ស្ថាប័នរដ្ឋាភិបាល ព្រមទាំងយន្តការគាំទ្រ ដែលពាក់ព័ន្ធ នៃបណ្ដាប្រទេស នៅអាស៊ានសម្រាប់ ផលិតផលឱសថ របស់មនុស្ស ដែលដាក់នៅលើទីផ្សារក្នុងតំបន់។ វិសាលភាពនៃ APRP រួមមានផលិតផលឱសថ ដូចជាវ៉ាក់សាំង ឱសថប្រឆាំង អុកសុីតកម្ម និងឱសថសំខាន់ផ្សេងៗទៀត ដែលជួយសង្គ្រោះ អាយុជីវិត និងសកម្មភាព ទាំងអស់ដែល ទាក់ទងនិងការអភិវឌ្ឍ ការធ្វើតេស្ត ការផលិត និងការចែកចាយ ផលិតផលទាំងនេះ៕ ប្រភព AKP