វិស័យអាកាសចរណ៍កម្ពុជា ធ្លាក់ចុះជាង 90 ភាគរយ តែការដឹកទំនិញ ងើបឡើងបន្តិច

Mot Voyho, [21.07.21 10:04]

5 ខែដើមឆ្នាំ 2021 នេះ វិស័យអាកាសចរនៅកម្ពុជា មានការធ្លាក់ចុះជាង 90 ភាគរយ ប៉ុន្តែការដឹកជញ្ជូន ទំនិញតាមផ្លូវអាកាស មានការនៅឡើងបន្តិច បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ 2020។

ឯកឧត្តម សិនចាន់សេរីវុត្ថា អ្នកនាំពាក្យ រដ្ឋលេខាធិការរដ្ឋាន អាកាសចរស៊ីវិល បានឲ្យដឹង កាលពីថ្ងៃទី 20 ខែកក្កដាកន្លងទៅនេះថា ដោយសារការរីករាលដាល នៃជំងឺកូវិត 19 បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យអាកាសចរណ៍ ដែលតាមប្រទេសនីមួយៗ មានដាក់ចេញនូវវិធានការ សុខាភិបាល ផ្សេងៗគ្នា ដើម្បីទប់ស្កាត់ ការចម្លងជំងឺដ៏កាចសាហាវនេះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា គិតត្រឹមចុងខែឧសភា ឆ្នាំ 2021 វិស័យដឹកជញ្ជូន តាមផ្លូវអាកាស នៅកម្ពុជាធ្លាក់ ចុះ ចន្លោះ ពី92 ទៅ 94% ប៉ុន្តែមានការងើបឡើងបន្តិច សម្រាប់ការដឹកជញ្ជូន ទំនិញតាមផ្លូវអាកាស ដោយសារមានតម្រូវការ ប្រើប្រាស់ទំនិញច្រើន ដូចជាទំនិញតាមអនឡាញ ព្រមទាំងការដឹកជញ្ជូន ទំនិញផ្សេងៗទៀត ពិសេសការដឹកជញ្ជូនវ៉ាក់សាំង ម៉ាស និងបរិក្ខារពេទ្យជាដើម។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងវិញ យើងដឹងស្រាប់ហើយថា ប្រទេសកម្ពុជាយើង មានការធ្លាក់ចុះដដែល គឺជាង 90 ភាគរយ ចន្លោះ ពី92 ទៅ 94% ហើយសម្រាប់ថ្ងៃខ្លះ គឺមាន ក្រាហ៊្វិកចរាចរណ៍ច្រើន ប៉ុន្តែជាមធ្យម គឺនៅក្នុងខ្ទង់ 94% នេះបើយើងធៀបនឹងឆ្នាំ 2021 ក្នុងរយៈពេល 5 ខែនេះ គឺយើងគិតត្រឹម ដើមខែមិថុនា ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ 2020 ប៉ុន្តែសម្រាប់ការ ដឹកជញ្ជូនទំនិញ មានការកើនឡើង ពីមុនយើង 60% កាលពីឆ្នាំ 2020 ប៉ុន្តែឥឡូវនេះយើង គិតរយៈពេល 5 ខែគឺយើង ដឹកជាង 30 ភាគរយ។ 5 ខែឆ្នាំ 2021 នេះ អាកាសយានដ្ឋានអន្តរជាតិទាំង 3 របស់កម្ពុជា ទទួលបានអ្នកដំណើរ ចំនួន 115,353 នាក់ ស្មើនិង 4134 ជើង នៅពេលការដឹកជញ្ជូន ទំនិញមានចំនួន 22,973 តោន។

សូមបញ្ជាក់ថា តាមការព្យាករណ៍ ការធ្វើដំណើរ តាមផ្លូវអាកាស អាចនឹងល្អប្រសើរឡើងវិញ នៅក្នុងឆ្នាំ 2023។ ដោយឡែក បើតាមការរំពឹង របស់ក្រុមហ៊ុន របស់ក្រុមហ៊ុនផលិត យន្តហោះធំៗពីរគឺ Boeing និង Airbus ការហោះហើរ មានប្រក្រតីភាពឡើងវិញ អាចក្នុងអំឡុង ឆ្នាំ 2023 ឬ 2024៕

ប្រភព វិទ្យុជាតិ កម្ពុជា