អាជ្ញាធរខេត្តបាត់ដំបងនិងអង្គការដៃគូរ រួមគ្នាជួយគាំទ្រដល់កុមារមានពិការភាព

អាជ្ញាធរខេត្តបាត់ដំបង និងអង្គការដៃគូរបានរៀបចំវេទិការថ្នាក់ជាតិមួយដោយបាន ផ្តល់ឱកាស អោយ កុមារ ដែលមាន ពិការភាពនិងអាណាព្យាបាលពួកគេ នៅតាមបណ្តាស្រុកដាច់ ស្រយាលក្នុង ខេត្តបាត់ដំបង មកជួបជុំគ្នាអោយ បង្ហាញ មតិយោបល បញ្ហា និង សំណូមពរផ្សេងៗ របស់ពួកគេ ដើម្បីរួមគ្នាដោះស្រាយ កាលពី ថ្ងៃទី២៣ខែមិថុនានៅសណ្ឋាគារខេមរាបាត់ដំបង ។


លោក ឈ ប៊ុណ្ណារ័ត្ន តំណាងអង្គការជនពិការកម្ពុជា បានអោយដឹងថាវេទិការថ្នាក់ ជាតិនេះ រៀបចំឡើងមួយថ្ងៃពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពីតម្រូវការពាក់ព័ន្ធ លើសិទ្ធ កុមារនិងកុមារមានពិការភាពដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម និងបញ្ចេញ មតិយោបល ដើម្បីអោយភាគីពាក់ព័ន្ធជួយដោះស្រាយនិង ពង្រឹងសមត្ថភាពកុមារ មាននិង គ្មាន ពិការភាព ទាំងនេះ ធ្វើអោយសិទ្ធក្លាយជាការពិត។


ក្នុងវេទិការថ្នាក់ជាតិនេះបានកុមារមានពិការភាពដែលបានចូលរួមបានលើកឡើងពីបញ្ហាលំបាករបស់ពួកគេជាច្រើនអោយអាជ្ញាធរនិងអង្គការដៃគូរជួយដោះស្រាយ ដូចជាកង្វះខាតមធ្យោបានធ្វើដំណើរ ទៅសាលារៀន បញ្ហាសេដ្ឋកិច្ចគ្រួសារ បញ្ហាសុខភាព ការចង់បានអាហារូបករណ៍ គុណភាពអប់រំ កន្លែងស្នាក់នៅដើម្បីសិក្សា និង ឱកាសបានរៀនបន្ត ថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យជាដើម ។


លោក ឆាយ ម៉ាឌីណាល់ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សា សកម្មភាព ជន ពិការ ខេត្តបាត់ដំបងបានជម្រុញអោយអាណាព្យាបាល បញ្ជូនកូនៗបានចូលសាលារៀនទាំងអស់គ្នា ដើម្បីអនាគតរបស់ពួកគេក៏ដូចជាផ្តល់ឱកាសអោយពួកគេចូលរួមអភិវឌ្ឍន៍សង្គមជាតិ ។លោក បញ្ជាក់ថា ទាំងស្ថាប័នរដ្ឋនិង អង្គការដៃគូរ រួមគ្នាបន្តផ្តល់ការគាំទ្រដល់កុមារ បន្តទៀត និង គៀងគររកប្រភពគាំទ្របន្ថែមដល់កុមារពិសេសកុមារមានពិការភាព លើការពង្រឹង សមត្ថភាព របស់ពួកគេ។
សូមបញ្ជាក់ថាវេទិការថ្នាក់ជាតិនេះបានរៀបចំឡើងដោយការសហការរវាងអង្គការឆាល់ហ្វាន់កម្ពុជា អង្គការជនពិការកម្ពុជា និងអង្គការខ្មែរដើម្បីការអប់រំ អាជ្ញាធរខេត្តបាត់ដំបង និងស្ថាប័ន ពាក់ព័ន្ធជាច្រើនទៀត និង កុមារពិការភាពនិងអាណាព្យាបាលមកពីស្រុករុក្ខគីរីនិងស្រុកសំឡូត៕ អត្ថបទ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង