គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ ស្ដីពីការបង្កើត រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ប្រគល់ឱ្យគណៈកម្មការជំនាញ ពិនិត្យសិក្សា

សម្ដេចមហា រដ្ឋសភាធិការ ធិបតី ឃួនដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានអញ្ជើញ ជាអធិបតី ដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យពិភាក្សា លើសំណើរបស់រាជរដ្ឋាភិបាល ដែលបានស្នើសុំ ឱ្យរដ្ឋសភា ធ្វើការពិនិត្យ អនុម័ត លើសេចក្តីព្រាងច្បាប់ ស្ដីពី ការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត តាមរបៀបវារៈ ដោយគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភា បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ ស្ដីពី ការបង្កើត រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ជូនដល់គណៈកម្មការ នីតិកម្ម យុត្តិធម៌ និងរដ្ឋសភាដោយ សហការជាមួយ គណៈកម្មការ សាធារណៈការ និងដឹកជញ្ជូន ទូរគមនាគម ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ធ្វើការពិនិត្យសិក្សាហើយ ធ្វើរបាយការណ៍ ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ៕ ប្រភព APP