ឯកឧត្តម ចាន់ស៊ីណាត ដឹកនាំកិច្ចប្រជុំការងារ ជាមួយអង្គការ JICA និងស្ថានីយពាក់ព័ន្ធ ដើម្បីធ្វើផែនការមេ រំដោះទឹក និងពង្វៀងទឹក ចេញពីរាជធានីភ្នំពេញ

  

ឯកឧត្តម ចាន់ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយ អង្គការ JICA ប្រទេសជប៉ុន តំណាងរដ្ឋបាលសាលាក្រុងភ្នំពេញ និងតំណាងក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីកសាងផែនការមេ រំដោះទឹក និងពង្វៀងទើបចេញពី ទីក្រុងភ្នំពេញ ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសង្គតិភាព នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៣នេះ។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ផែនការ ការងារមេនេះ ត្រូវតែមានស័ក្តិសិទ្ធភាព ក្នុងការប្រតិសកម្មជាមួយ យុទ្ធសាស្ត្រក្នុងការរំដោះទឹក និងពង្វៀងទឹក ចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ពីឆ្នាំ ២០២៣-២០២៥ ហើយធ្វើការដោះទឹកជំនន់គ្រប់ប្រភេទ ដោយប្រពន្ធទំនើបកម្ម វិស្វកម្ម នៅអាងទន្លេមេគង្គក្រោម រហូតដល់សមុទ្រ ដើម្បីកាត់បន្ថយ និងបញ្ជៀសកុំឲ្យ មានការលិចលង់រាជធានី ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងខេត្តតាកែវ៕ ប្រភព APP