ឯកឧត្តម នេត្រ ភក្រ្តា និងលោកជំទាវ បានអញ្ជើញចូលរួម ស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្ត ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សេរីរតនៈ រួមជាមួយមន្ត្រីរាជការ ក្រោមឱវាទ បាននិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត បណ្ដេញ ឧបទ្រព្យចង្រៃ ដែលមាននៅសេសសល់ ពីឆ្នាំចាស់ ឱ្យរលាយសាបសូន្យ ចាប់ពីពេលនេះតទៅ និងសូមឱ្យទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ព្រះរាជបុត្រីទី ៧ នៃកបិលមហាព្រហ្ម នាំមកនូវ សេរីសួស្ដី ជ័យមង្គលវិបុលសុខ គ្រប់យ៉ាង ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួងព័ត៌មាន ទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ ចម្រើន និងប្រកបទៅដោយ ពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណសុខពល និងបដិភានកុំបីឃ្លៀងឃ្លាតឡើយ។


សូមបញ្ជាក់ថា កម្មវិធីនេះ ប្រព្រឹត្តទៅ នារសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅទីស្ដីការក្រសួង៕ ប្រភព APP