កម្ពុជា-នីហ្សេរីយ៉ា ពិភាក្សាការងារ ពង្រឹងកិច្ចសហការ ប្រតិបត្តិការ រវាងប្រទេសទាំងពីរ

នារសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរ បានបន្តជួបពិភាក្សាការងារ ជាមួយលោកជំទាវ Folakemi Ibidunni Akileye អគ្គរដ្ឋទូត នៃសាធារណៈរដ្ឋ នីហ្សេរីយ៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា លើការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត នឹងបានបង្ហាញ អំពីកត្តាសុខសន្តិភាព និងស្ថេរភាព ដែលជាកត្តាគន្លឹះ សម្រាប់ការអភិវឌ្ឍន៍ វិស័យសុខសន្តិភាព និងស្ថិរភាព ដែលជាគន្លឹះសម្រាប់ ការអភិវឌ្ឍន៍ វិស័យទេសចរណ៍ នៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញ ពីគំនិត ផ្ដួចផ្ដើមយុទ្ធសាស្ត្រ រួមរបស់ក្រសួង ទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្ដោតលើគំនិតផ្ដួចផ្ដើម ថ្មីដែលមាន សសរស្ដម្ភយុទ្ធសាស្ត្រ ចំនួន ៥ ហៅកាត់ថា( បង្កើន ៥-Build) ព្រមទាំងមានសមាសធាតុ គាំទ្រចំនួន ៣ ហៅកាត់ថា« អភិវឌ្ឍន៍ ៣-3Ds»៕ ប្រភព APP