រថយន្តធន់ធំព្រលះគ្នាជាមួយរថយន្តដឹកហ្គាស់ របួសធ្ងន់ស្រាល៣នាក់

 រថយន្តធន់ធំសណ្តោងរឺម៉កបុកគ្នាពេញទំហឹង ជាមួយរថយន្តដឹកហ្គាស់ មួយគ្រឿងទៀត ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាកាលពីម៉ោងជាង៨យប់ថ្ងៃទី ២៦.០២.២០២២ នៅចំណុចក្រុមទី១ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។


លោកហេង បារាំងអធិការនគបាលស្រុកភ្នំព្រឹកអោយដឹងថាហេតុការណ៍នេះបណ្តាលអោយរងរបួសធ្ងន់តៃកុងឡានទាំងសងខាង ដោយតៃកុងឡានដឹងហ្គាស់គៀបជាប់កាប៊ីនឡាន និង ស្រ្តីម្នាក់អង្គុយក្នុងកាបីនរបួសស្រាល។

សមត្ថិកច្ចអោយដឹងថា គ្រោះថ្នាក់ ចរាចរណ៍ នេះបង្កឡើង ដោយ រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 4A 2376សណ្តោងរឺម៉ក អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ បានបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D 4776 ដឹកហ្គាស់ (ធុងទទេរដោយផ្ទេហ្គាស់ចេញរួច)អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណដោយទិសដៅបញ្ខ្រាស់ទិសគ្នា ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ៏បុកគ្នាពេញទំហឹងតែម្តង បណ្តាលអោយខូចខាតក្បាលរថយន្តទាំងសងខាងនិងរបួសធ្ងន់តៃកុងសងខាង ដោយតៃកុងរថយន្តដឹងហ្គាស់កៀបជាប់និងក្បាលឡាន និងស្ត្រីម្នាក់អង្គុយក្នុងកាប៊ីនរបួសស្រាល។


ភ្លាមៗជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាលបាននៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។
លោកអធិការអោយដឹងថា ក្រោយពី សមត្ថកិច្ច ចុះវាស់វែង កន្លែង កើតហេតុរួច បានយករថយន្តទាំង ០២គ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល និងបានរៀបចំកំណត់ហេតុបញ្ជូនទៅការិយាល័យចរាចរណ៍ខេត្តដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។ភីសុខ