ស្រ្តីអ្នកជំងឺកូវីដ១៩វ័យចំណាស់២នាក់បន្ថែមទៀតស្លាប់បន្តបន្ទាប់គ្នារយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបង

Phy Sok, [11.07.21 21:12]

   លោក សន និល អធិការនគបាលស្រុករតនមណ្ឌលបានអោយដឹងថា សពស្រ្តីចំណាស់ពីរនាក់ ដែលមាន រោគកូវីវ១៩ ត្រូវបានយកមកបូជាបន្តបន្ទាប់គ្នា នាថ្ងៃទី១០ និង ទី១១ កក្កដា នៅក្នុង វត្តភ្នំគីរីសារវ័ន្ទហៅភ្នំស្លឹក ស្ថិតនៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកបញ្ជាក់ថាការបូជាសពនេះរៀបចំធ្វើឡើងទៅតាមព្រះពុទ្ធសាសនា មានអាចារ្យនិង ព្រះសង្ឃសូត្រធម៌ ជាដើម មុននឹងបូជា ដោយមានការយាមកាមពីមន្រ្តីនគបាលស្រុករតនមណ្ឌលនៅទីតាំងនោះ ដើម្បីកុំអោយ អ្នកភូមិមកក្បែរ ។

បើតាមឯកសាររបស់មន្ទីពេទ្យបង្អែកបាត់ដំបងបានអោយដឹងថា អ្នកជំងឺកូវីដ១៩ដែលស្លាប់ទីមួយមាន ឈ្មោះ ជិន សារី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិតៅកំបោរ ឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង បានចូលសម្រាកព្យាបាលនៅល្ងាចថ្ងៃទី២៩ ខែមិថុនា ដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និង រលាកសួតទាំងសងខាងស្រួចស្រាល់ ដោយសារជំងឺកូវីដ១៩ និង ជំងឺរួមផ្សំដូចជាលើសឈាម ធ្វើអោយអ្នកជំងឺបានទទួលមរណៈភាពនៅយប់ថ្ងៃទី១០ខែមិថុនា ។

ដោយឡែកអ្នកជំងឺដែលទទួលមរណៈភាពម្នាក់ទៀត មានឈ្មោះ អ៊ំសម្បត្តិ ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បានចូលមកសម្រាកព្យាបាលថ្ងៃទ០៤ខែកក្កដា ដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និង រលាកសួតទាំងសងខាងស្រួចស្រាល ដោយសារជំងឺកូវីដ១៩ ។អ្នកជំងឺនេះមានជំងឺរួមផ្សំដូចជាជំងឺហឺត និង ជាតិពុលក្រពេញទីរ៉ូអ៊ីតកើនឡើង ផង ធ្វើអោយគាត់ទទួលមរណៈភាពនៅ ម៉ោងជាង៧យប់ថ្ងៃទី០៩ខែកក្កដា ។

គិតមកត្រឹមល្ងាចថ្ងៃទី១១ខែមិថុនា ខេត្តបាត់ដំបងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនកើនឡើងដល់១១នាក់ហើយ ចំណែកអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១៥៧៤នាក់ ព្យាបាល ជាសះស្បើយ ៧៥២នាក់ ស្លាប់ ១១នាក់ និង កំពុងសម្រាកព្យាបាល ៨១១នាក់៕ អត្ថបទ ភី សុខ