រដ្ឋបាលខេត្តបាត់ដំបង


នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ឯកឧត្តមសុខលូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង រួមជាមួយមន្ត្រីជំនាញ ក្រោមឱវាទ បានអញ្ជើញចុះពិនិត្យ ទីតាំងវេទិកា សម្រាប់បុណ្យអុំទូកខេត្តបាត់ដំបង ដើម្បីពិនិត្យ ធ្វើការជួសជុល និងកែលម្អ សម្រាប់ត្រៀមលក្ខណៈ ក្នុងពិធីបុណ្យអុំទូក ដែលជាវប្បធម៌ប្រពៃណី របស់ខេត្តបាត់ដំបង ដែលតែងតែបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង រក្សាទំនៀមទំលាប់ វប្បធម៌ប្រពៃណី ព្រមទាំងជ្រើសរើស ទូកសម្រាប់ចូលរួម ក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ពីរឆ្នាំកន្លងផុតទៅហើយ ដែលរដ្ឋបាលខេត្តបាត់ដំបង ពុំបានរៀបចំ ពិធីបុណ្យអុំទូក ដូចឆ្នាំកន្លងមក នោះទេ ដោយសារ ការផ្ទុះរីករាលដាល នៃជំងឺកូវិត ទូទាំងពិភពលោក៕ ប្រភព រដ្ឋបាល ខេត្ត