សេចក្តីជូនដំណឹង ស្ដីពីស្ថានភាព អាកាសធាតុ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣។


ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីទ្រនុង សម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន ក្នុងកម្រិត ពីខ្សោយទៅមធ្យម។
ស្ថានភាពនេះនឹងធ្វើឲ្យ៖
១- តំបន់ទំនាបកណ្ដាល
សីតុណ្ហភាព អប្បបរមា មានពី ២០-២២ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី៣២-៣៤ អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច។ នៅថ្ងៃទី ២៦-២៧ ខែកុម្ភៈ សីតុណ្ហភាព អាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ អង្សាសេ នៅវេលាព្រឹកនិងយប់។
២- តំបន់ខ្ពង់រាបៈ
សីតុណ្ហភាព អប្បបរមា មានពី ១៩-២១ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២-៣៤ អង្សាសេ នៅថ្ងៃទី ២៦-២៧ ខែកុម្ភៈ សីតុណ្ហភាព អប្បបរមា អាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ៣-៤ អង្សាសេ នៅវេលាព្រឹកនិងយប់ លាយឡំនិងខ្យល់បក់ ក្នុងកម្រិតមធ្យម។
៣- តំបន់មាត់សមុទ្រ៖
សីតុណ្ហភាព អប្បបរមា មានពី ២០-២២ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០-៣២ អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច។
អាស្រ័យដូចបាន ជំរាបជូនមកនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន។
ការផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣៕ ប្រភព APP