ស្ថានភាព អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៤

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងអំពី អាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ១៨ខែមេសា ឆ្នាំ ២០២៤
ក្រសួងបានបញ្ជាក់ថា សម្ពាធទាប គ្របដណ្តប់ លើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនិងធ្វើឱ្យ៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាព អប្បបរមា ២៥ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៧ អង្សាសេ។ ខ្យល់បក់មកពីទិស អាគ្នេយ៍ និងទិសនិរតី មានល្បឿន មធ្យម ២-៥ ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យ និងអាគ្នេយ៍ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។
-២-តំបន់ខ្ពង់រាប៖
សីតុណ្ហភាព អប្បបរមា ២៦ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៨ អង្សាសេ។ ខ្យល់បក់មកពីទិស បស្ចឹម និងទិសនិរតី មានល្បឿន មធ្យម ៣-៥ ម៉ែត្រ វិនាទី។ តំបន់ភាគឦសាន អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥%។
-៣- តំបន់មាត់សមុទ្រ៖
សីតុណ្ហភាព អប្បបរមា ២៥ អង្សាសេ និង សីតុណ្ហភាព អតិបរមា ៣៦ អង្សាសេ។ ខ្យល់បក់មកពីទិស និរតី មានល្បឿនមធ្យម ២-% ម៉ែត្រ។ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥%។
រលកសមុទ្រ មានកម្ពស់មធ្យម អប្បបរមា ០-៥០ ម៉ែត្រ និងកម្ពស់មធ្យម អតិបរមា ១-៥០ ម៉ែត្រ។
ហេតុដូចបាន ជម្រាបជូនមកនេះ សូមសាធារណ:ជនមេត្តា ជ្រាបជាព័ត៌មាន។
ការផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយមសម្រាប់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤។ ៕ប្រភព APP