អគ្គីភ័យបានឆាបឆេះ ផ្ទះសរុបអស់ ១៣ខ្នង នៅម្តុំរ៉ារថភ្លើង ក្រុងបាត់ដំបង


បើតាមលោកវរសេនីយទោ រាម សារ៉េត អនុប្រធានការិយាល័យបង្កាពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការ នគបាល ខេត្តបាត់ដំបង បានបញ្ជាក់ថាគ្រោះអគ្គីភ័យទាំងព្រឹកនៅម្តុំរ៉ារថភ្លើង ក្រុងបាត់ដំបង ឆេះអស់ផ្ទះ ចំនួន១៣ខ្នងក្នុងនោះឆេះអស់ ទាំងស្រុង ៨ខ្នង និង ឆេះរោល៥ខ្នង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួន តែពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

លោកបញ្ជាក់ថាមិនទាន់ដឹងពីមូលហេតុនៃការបង្កអគ្គីភ័យនៅឡើយទេចំណែកទំហ៊ំំសរុបនៃការខូចខាតគិតជាទឹកប្រាក់មិនទាន់អាចគណនាបាននៅឡើយដោយសមត្ថកិច្ចកំពុងធ្វើការសិក្សានិងស្រង់របាយការណ៍។

សមត្ថកិច្ចបង្ហើបអោយដឹងថា អណ្តាតភ្លើងនេះបានឆាបឆេះចេញពីបន្ទប់ជួលមួយកន្លែង នៅម្តុំរ៉ា រថភ្លើងនោះ ទើបរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋ ដែលបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែតាមរកនិងនាំ ខ្លួន អ្នកដែលរស់នៅបន្ទប់ជួលដែលបានបង្កអោយមានអគ្គីភ័យកើតឡើង ដើម្បីសួរនាំ ។

សូមបញ្ជាក់ថាអគ្គីភ័យមួយបានកើតឡើងយ៉ាងសន្ធោសន្ធៅទាំងព្រឹកនៅចំណុចក្រុមទី១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង នាម៉ោង ៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២១ ។ អត្ថបទ ភី សុខ