គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ណែនាំឲ្យកងកម្លាំង ត្រៀមឆ្លើយតប ទៅនឹងគ្រោះមហន្តរាយផ្សេងៗ

Mot Voyho, [23.06.21 10:17]


ក្នុងឱកាសចុះសួរសុខទុក្ខ និងត្រួតពិនិត្យ សម្ភារៈសង្គ្រោះ គ្រោះមហន្តរាយ នៅទីបញ្ជាការដ្ឋាន វិស្វកម្ម ដើម្បីត្រៀមក្នុងការឆ្លើយតប ក្រុមហ៊ុនសារាយ នាព្រឹកថ្ងៃទី 22 ខែមិថុនាកន្លងទៅនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ច័ន្ទលំផាត់ អនុប្រធាន គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានលើកទឹកចិត្ត កងកម្លាំងទាំងអស់ ហ្វឹកហាត់ដុះ ខាត់ ជំនាញឱ្យបានជាប្រចាំ ដើម្បីត្រៀមឆ្លើយតប គ្រោះធម្មជាតិ ដែលអាចកើតមានឡើង ក្នុងឆ្នាំ 2021 នេះ និងការសង្គ្រោះ លើមុខសញ្ញាផ្សេងផ្សេងទៀត យថាហេតុជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការហ្វឹកហាត់ របស់កងកម្លាំង ជាប់ជាប្រចាំនេះ ដើម្បីកងកម្លាំង អាចមានលទ្ធភាពគ្រប់គ្រាន់ និងមានយុទ្ធសាស្ត្រ ជួយសង្គ្រោះប្រជាពលរដ្ឋ បានឆាប់រហ័ស និងមិនប៉ះពាល់ ដល់អាយុជីវិតទៀតផង។ ជាការពិត កងកម្លាំងត្រូវត្រៀម បម្រុងជាប់ជានិច្ច ព្រោះគ្រោះមហន្តរាយ នឹងអាចកើតឡើង ដោយមិនប្រាប់យើងមុននោះឡើយ។ ឯកឧត្តមក៏បានកោតសរសើរ ចំពោះកងកម្លាំង ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការចល័តកម្លាំង ជួយក្នុងបេសកកម្ម ឆ្លើយតបសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះ មហន្តរាយផ្សេងៗ នឹងបញ្ហាកូវិត 19 នាពេលបច្ចុប្បន្ននេះផងដែរ។

ឯកឧត្តម គឹមសំអាន មេបញ្ជាការរង នៃបញ្ជាការដ្ឋាន វិស្វកម្ម បានបញ្ជាក់ថា កម្លាំងវិស្វកម្ម តែងតែបានចូលរួមចំណែក យ៉ាងសកម្មក្នុងបេសកកម្ម ឆ្លើយតបសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗ ពិសេសការរលំបាក អាគារ និងទឹកជំនន់ ហើយបច្ចុប្បន្នកងកម្លាំងមួយចំនួន កំពុងចុះបំពេញបេសកកម្ម នៅតាមបណ្ដាខ័ណ្ឌនានា ក្នុងរាជធានីភ្នំពេញ លើការងារពាក់ព័ន្ធ ជំងឺកូវិត 19។ ឯកឧត្តមបានឲ្យដឹងទៀតថា ទូកនិងសម្ភារៈសង្គ្រោះផ្សេងៗ ដែលឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានផ្ដល់ជូន កន្លងមក គឺត្រូវបានរក្សាទុក និងថែទាំបានយ៉ាងល្អ សម្រាប់ប្រើប្រាស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។ ចំពោះកងកម្លាំងក៏ត្រូវ បានបញ្ជូនឲ្យធ្វើ ការហ្វឹកហ្វឺន ជាមួយកងពលផ្សេងផ្សេង ដូចជា បញ្ជាការដ្ឋាន ជាប់ពិសេស ង70 និងតែងធ្វើការប្រជុំ តាមប្រព័ន្ធវីដេអូ ជាមួយកម្លាំងសង្គ្រោះ ទៀងទាត់រាល់សប្តាហ៍ ដើម្បីដាស់តឿន និងពង្រឹងសមត្ថភាព ដល់កងកម្លាំងជាប្រចាំ៕២៣មិថុនា៕ ប្រភព វិទ្យុជាតិ កម្ពុជា៕