អាកាសធាតុក្ដៅ អ្នកដំណើរកម្សាន្ត ភាគច្រើនសំដៅទៅ តំបន់មានទឹក និង មានម្លប់ឈើ នៅរម្មណីយដ្ឋាន ទឹកធ្លាក់ថ្មដា សំឡូត

អ្នកដំណើរកម្សាន្ត ថ្ងៃចូលឆ្នាំចុងក្រោយ ទៅតាមតំបន់រម្មណីយដ្ឋានផ្សេងៗ អ្នកខ្លះមកសង្ក្រាន្តក្រុងបាត់ដំបង ខ្លះទៀត តំបន់រម្មណីយដ្ឋានបែបធម្មជាតិ ពិសេសស្រុកសំឡូត ដែលមានទឹកស្ទឹង ព្រៃឈើ ខ្យល់ត្រជាក់ ខណៈបច្ចុប្បន្ន អាកាសធាតុក្ដៅ ខ្លាំង ។

        
សូមបញ្ជាក់ថា ក្នុង រយៈពេល ០៤ ថ្ងៃនៃ ពិធី បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ខ្មែរក្នុង ឆ្នាំ ២០២៤ នេះ មាន ភ្ញៀវ ជាតិ និង អន្តរជាតិយ៉ាងតិច ជាង ១,៧៣ លាន នាក់ បាន ធ្វើ ដំណើរ កម្សាន្តតាម រមណីយដ្ឋាន នានា នៅ ក្នុង ទឹកដី ខេត្តបាត់ដំបង ។