ឆ្លងចរន្តអគ្គីសនី ឆេះតូបចាប់ហួយ អស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ

សមត្ថកិច្ចអោយដឹងថាមានករណីអគ្គីភ័យមួយកើតឡើង បណ្តាលអោយឆាបឆេះ ផ្ទះប្រជាពលរដ្ឋដែលលក់ ឥវ៉ាន់ចាប់ហួយ ខ្ទេច ខូចខាតសរុបទឹកប្រាក់រាប់ម៉ឺនដុល្លារ កាលពី ម៉ោង១១យប់ ថ្ងៃទី ២៨ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចក្រុមទី១៤ ភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេលខេត្តបាត់ដំបង ។


សមត្ថកិច្ចអោយដឹងថា អគ្គីភ័យនេះកើតឡើងបណ្តាលដោយសារឆ្លងចរន្តអគ្គីសនី វាបានលេបត្របាក់ ផ្ទះលក់ចៅហួយ មានទំហ៊ំ ២០ម×៣០ម ធ្វើពីឈើប្រក់សង្គ័សីបណ្តាលអោយខូចខាត សម្ភារះក្នុងផ្ទះទាំងស្រុងគិតជាទឹកប្រាក់ប្រហែល ៥០០០០ ដុល្លា នឹងប្រាក់ខ្មែរ ៣០លានរៀល ។ ករណីនេះមិនបណ្តាលអោយបាត់បង់ជីវិតទេ ( របួសម្ចាស់ផ្ទះបន្តិចបន្តួច ) ។


ប្រភពបញ្ជាក់ថា ដោយសារទីតាំងកើតហេតុនៅឆ្ងាយពីកន្លែងកើតហេតុ សមត្ថកិច្ចមិនអាចជួយបាញ់ ទឹកជួយសង្គ្រោះបានទាន់ពេល ត្រឹមតែអាចបាញ់ទឹកដើម្បីទប់ស្កាត់កុំអោយរាលដាលដល់ផ្ទះ ប្រជាពលរដ្ឋ ក្បែរខាង ។