ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ផែនការ ពង្រាយអង់តែន ទូរសព្ទដល់ឃុំស្រុក

Mot Voyho, [10.08.21 09:34]

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ផែនការ ពង្រាយអង់តែន ទូរសព្ទដល់ឃុំស្រុក ទូទាំងប្រទេស លេខឆ្នាំ 2027 និងដោះស្រាយបញ្ហា អត់សេវាតាម បុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ។

នារសៀលថ្ងៃទី 9 ខែសីហាកន្លងទៅនេះ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយ តាមប្រព័ន្ធនេះ Zoom ជាមួយប្រធានអង្គភាពព័ត៌មាន ថា ក្រសួងបាននិងកំពុង ខិតខំធ្វើយ៉ាងណា ជំរុញឲ្យមានការពង្រាយ អង់តែនទូរសព្ទ ដល់ឃុំស្រុកទាំងអស់ ទូទាំងប្រទេស នៅឆ្នាំ 2027 ខាងមុខនេះ។ តាមផែនការ ពង្រាយអង់តែនទូរសព្ទនេះ នឹងអាច ជួយឱ្យមាន ស្ថេរភាពប្រព័ន្ធសេវា សម្រាប់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ ទាំងការិយាល័យទូរសព្ទ និងប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់ ពីការដោះស្រាយបញ្ហា សេវាទូរស័ព្ទ ក្នុងបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលកន្លងទៅនេះ មានប្រជាពលរដ្ឋយើង រអ៊ូរទាំ ថាឲ្យតែចូលដល់ ក្នុងបូរី ទូរស័ព្ទគ្មានសេវា ហើយប្រតិបត្តិករ ទូរសព្ទតែងតែ ឆ្លើយដោះសារ លើបញ្ហានេះ។ ចំពោះដំណោះស្រាយនេះ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងនឹងដាក់ឧបករណ៍ សម្រាប់ធ្វើតេស្ត ចាប់សេវាទូរសព្ទ ក្នុងបុរី ឬទីកន្លែងណា ដែលមានបញ្ហា មិនមានសេវា ហើយបង្ហាញឱ្យក្រុមហ៊ុន ទូរស័ព្ទទាំងនោះ កែលម្អនិងដោះស្រាយ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំព្រួយបារម្ភចំពោះ ការ សងអង់តែនទូរសព្ទ ដែលបំពាក់នៅលើផ្ទះ ឬចិត្តផ្ទះថា ប៉ះពាល់ដល់សុខភាពឱ្យសោះ គឺមានប៉ះពាល់សុខភាពនោះទេ។ តាមការសិក្សា របស់ស្ថាប័នជំនាញ អន្តរជាតិ បានរកឃើញថា កម្ដៅដែលភាយចេញ ពីអង់តែនយ៉ាងនោះ គឺមានកម្រិតតិចជាង កំដៅព្រះអាទិត្យ រហូតដល់ដប់ដង៕ ប្រភព ក្រសួង ព័ត៌មាន