ឯកឧត្តម ថោងខុន អំពាវនាវឲ្យស្ថាប័ន ដែលបានប្រគល់ភារកិច្ច ត្រូវនាំបងប្អូន ឱ្យមកដល់កន្លែង ប្រារព្ធពិធីបិទ កីឡាស៊ីហ្គេម ដើម្បីធានាបាន កណ្ដាប់ធ្នាប់ល្អ

ឯកឧត្តម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ឆ្នាំ ២០២៣ បានអំពាវនាវ ឱ្យស្ថាប័ន ដែលបានប្រគល់ភារកិច្ចឲ្យ ត្រូវនាំបងប្អូនឱ្យមកដល់ កន្លែងប្រារព្ធពិធី បិទព្រឹត្តិការណ៍ប្រកួត កីឡា ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ហើយបើការរៀបចំ ធ្វើបែបនេះ គឺមានភាពរលូនល្អ និងចូលរួមអនុវត្ត ទាំងអស់គ្នាដើម្បី ធានាឲ្យបានសណ្ដាប់ធ្នាប់ល្អ។

ការអំពាវនាវរបស់ឯកឧត្តម គឺនៅក្នុងកិច្ចប្រជុំពិភាក្សា និងប្រគល់ប័ណ្ណទស្សនា ប័ណ្ណរថយន្តថ្មី និងពិនិត្យកន្លែងអង្គុយ សម្រាប់ពិធីបិទ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ នៅសាលសន្និសីទ សារព័ត៌មាន ពហុកីឡដ្ឋាន មរតកតេជោ នាព្រឹកថ្ងៃទី ១៤ ខែឧសភាកន្លងទៅនេះ។

 

ឯកឧត្តម ថោងខុន បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួម យ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម លើកទី ៣២ និងមានសណ្ដាប់ធ្នាប់បានល្អ។ ប៉ុន្តែសម្រាប់ពិធីបិទ គណៈកម្មាធិការបានរៀបចំ ប្ដូរប័ណ្ណ ដោយប័ណ្ណនេះមានលក្ខណៈ ងាយស្រួលជាង ព្រោះប័ណ្ណនេះបង់លេខ Zone ធំៗ នៅកន្លែងអង្គុយ ដែលធ្វើឲ្យមានលក្ខណៈ ងាយស្រួលក្នុងការរក។ ចំពោះអ្នកមកពីខេត្ត មេក្រុមតាមស្ថាប័ន ពេលដែលបើកប័ណ្ណ នោះហើយ ត្រូវទៅមើលកន្លែង ដើម្បីនាំបងប្អូន មកពីតាមបណ្ដាខេត្ត ឱ្យបានស្គាល់កន្លែង។ ជាមួយគ្នានេះដែរ ឯកឧត្តម បានបញ្ជាក់ទៀតថា មានបញ្ហាខ្លះ បានកើតឡើង ក្នុងព្រឹត្តិការណ៍បើក ព្រោះការអនុវត្ត មិនស្មើគ្នា ដូច្នេះបន្តាប់ពីកិច្ចប្រជុំពិភាក្សា គណៈកម្មាធិការ CAMSOC បានសម្រេចថា និងរៀបចំទឹកមួយដប ដាក់លើកៅអី ហើយបងប្អូនអាចយកទឹក និងអាហារសម្រន់ ពីខាងក្រៅមកបាន។ ដោយឡែក ក្មេងអាយុក្រោម ១0 ឆ្នាំ គឺមិនត្រូវបាន អនុញ្ញាតឱ្យចូលនោះទេ៕ ប្រភព AKP